រូបមន្តស្តង់ដារព្យាបាលជំងឺរបេង

​​​​​​ រូបមន្តស្តង់ដារនៃការព្យាបាលជំងឺរបេង នៅក្នុងកូនសៀវភៅនេះ បានរៀបចំ និងកែលំអរឡើងដោយផ្អែកលើរូបមន្តណែនាំដោយអង្គការសុខភាពពិភពលោក (២០១០ និង ២០១១)​ និងលើកូនសៀវភៅកម្មវិធី ជាតិដែលបានចេញផ្សាយនៅខែ មិនា ២០០៨។ ការកែលំអសំខាន់គឺពាកើព័ន្ធនឹងកំរិតថ្នាំ និងរយៈពេលព្យាបាលសំរាប់ជំងឺរបេងកុមារ។ កូនសៀវភៅនេះចែកចេញជាបីផ្នែក : ផ្នែកនៃការធ្វើរោគវិនិច្ឆ័យ ផ្នែកនៃរូបមន្ត ព្យាបាលជំងឺរបេងលើមនុស្សពេញវ័យ និងផ្នែកនៃរូបមន្ត ព្យាបាលជំងឺរបេងលើកុមារ។

Document type: